ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅសាលាស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុប១០៥នាក់។ ពិធីសំណេះសំណាលនេះធ្វើឡើង ដើម្បីឈ្វេងយល់បន្ថែមអំពី៖ ១.ការវិភាជថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ(វិមជ្ឈការ និងវិសហមជ្ឈការ) ២.ការផ្តល់សេវាសាធារណៈ (ការចុះបញ្ជីអត្រានុកូលដ្ឋាន) ៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៤.បញ្ហាប្រឈម និងសំណូមពរ។
ប្រភព៖នាយកដ្ឋានព័ត៌មាន